សុខភាព :
នាពេលបច្ចុប្បន្នន ជំងឺដែលស្ត្រីភាគច្រើនជួបប្រទះ
និងមាននការខ្លាចរអា គឺជំងឺមហារីកសុដន់
ដែលស្ត្រីខ្លះមិនបានដឹងមុន
ក៏ស្រាប់តែស្រាប់តែចេញអាការធ្ងន់ធ្ងរតែម្តង។ បើមិនទាន់ប្រាកដក្នុងចិត្ត និងយល់ច្បាស់ អ្នកគួរស្វែងយល់ពីលក្ខណៈជំងឺពាក់ព័ន្ធនឹងសុដន់ ដូចខាងក្រោមនេះ ៖
-អាការឈឺសុដន់ ៖
អាចផ្សេងពីគ្នា ប្រសិនបើអ្នកមានអារម្មណ៍ថា ឈឺថាឈឺ ឬតឹងសុដន់
នៅមុនពេលមករដូវអ្នកមិនចាំបាច់ភ័យ ខ្លាំងពេកនោះឡើយ
បន្ទាប់ពីនោះមកការឈឺចាប់ នឹងថយចុះ។
ក្រៅពីនេះវាអាចបណ្តាលមកពីអារម្មណ៍តានតឹងដែលជះឥទ្ធិពលដល់អ័រម៉ូន។
-ឈឺសុដន់ តែមិនពាក់ព័ន្ធនឹងរដូវ ៖
អាចកើតលើស្ត្រីវ័យអស់រដូវ និងវ័យបន្តពូជ ដោយលក្ខណៈរបស់វា
គឺឈឺផ្នែកណាមួយ នៅលើសុដន់ ឬមានអារម្មណ៍ឈឺសុដន់ទាំងសងខាង។
ស្ត្រីខ្លះមានអាការឈឺបែបនេះ យូរជាង២ឆ្នាំ ក្រោយមកអាការនេះ
នឹងបាត់ទៅដោយខ្លួនឯង។ អ្នកខ្លះឈឺដោយសារតែសុដន់ទទួលរងការប៉ះទង្គិច
ប៉ុន្តែពេលខ្លះឈឺដោយគ្មានមូលហេតុ។ ទោះបីជាការឈឺបែបនេះ
មិនមែនជាអាការរបស់ជំងឺ មហារីកសុដន់
ប៉ុន្តែប្រការល្អបំផុតអ្នកគួរទៅជួបគ្រូពេទ្យ
ដើម្បីពិនិត្យឱ្យបានល្អិតល្អន់។
| Add caption |
-បន្ថយការឈឺចាប់សុដន់ ដោយអាហារ ៖ អាហារខាងក្រោមនេះមានគុណប្រយោជន៍អាចបំបាត់អាការឈឺសុដន់បាន ៖
+បន្ថយអាហារដែលសម្បូរកាហ្វេអ៊ីន ដូចជា កាហ្វេ តែ ទឹកក្រូចហ្គាស់ និង សូកូឡា។
+បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងអាហារ ដូចជា នំប៉័ងផ្អែម សាច់សត្វ ខ្លាញ់សត្វ ដោយទទួលទានបន្លែ ផ្លែឈើ និងធញ្ញជាតិ ឱ្យបានច្រើនជាងមុន។
+បន្ថយការទទួលទានអំបិល។
+បន្ថយអាហារដែលសម្បូរកាហ្វេអ៊ីន ដូចជា កាហ្វេ តែ ទឹកក្រូចហ្គាស់ និង សូកូឡា។
+បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងអាហារ ដូចជា នំប៉័ងផ្អែម សាច់សត្វ ខ្លាញ់សត្វ ដោយទទួលទានបន្លែ ផ្លែឈើ និងធញ្ញជាតិ ឱ្យបានច្រើនជាងមុន។
+បន្ថយការទទួលទានអំបិល។
-ទទួលទានវីតាមីនបន្ថែម ដោយធ្វើការពិគ្រោះជាមួយគ្រូពេទ្យ
ឬអ្នកជំនាញផ្នែកអាហារ ជាមុនសិន។ គួរទទួលទានវីតាមីនE វីតាមីន B6
និងប្រេងEvening Prime Olls ៕
